អំពើយើងខ្ញុំ
អង្គការ CHEC គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលធ្វើការដើម្បីការពារមេរោគអេដស៍/ជំងឺអេដស៍ និងគាំទ្រអ្នករស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា។ ងង្គការ CHEC សម្រេចកិច្ចការនេះតាមរយៈការបណ្តុះបណ្តាលសមាជិកសហគមន៍ និងផ្តល់ឱ្យពួកគេនូវធនធានដែលពួកគេត្រូវការដើម្បីអប់រំ និងគាំទ្រសហគមន៍របស់ពួកគេ។
ចុក្ខវិស័យរបស់យើង សហគមន៍គោលដៅរបស់យើងរស់នៅដោយសេចក្តីថ្លៃថ្នូរ សុខុមាលភាព និងការចូលរួមដោយស្មើភាព។
អង្គការ CHEC មានគោលបំណងផ្តល់សិទ្ធិអំណាចដល់យុវជន អ្នករងគ្រោះដោយអំពើហិង្សាយេនឌ័រ (GBV) និងអ្នកផ្ទុកមេរោគអេដស៍ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធក្នុងតំបន់ ដើម្បីរក្សាបាននូវការចូលរួមស្មើៗគ្នា សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ក្រុមគោលដៅ។
គោលដៅយុទ្ធសាស្ត្រ៖ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ CHEC បានលើកកម្ពស់សិទ្ធិស្មើគ្នា និងការចូលរួមយ៉ាងសកម្មក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ក្រុមគោលដៅរបស់ពួកគេនៅក្នុងតំបន់គោលដៅ តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព។