សំណួរចម្លើយមានញឹកញាប់អំពីការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ

១). តើការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយគឺជាអ្វី?

ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE) ផ្តល់ឱ្យយុវជននូវព័ត៌មានត្រឹមត្រូវ និងសមស្របតាមអាយុអំពីផ្លូវភេទ និងសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ពួកគេ ដែលមានសារៈសំខាន់សម្រាប់សុខភាព និងការរស់រានមានជីវិតរបស់ពួកគេ។

២). តើការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយរៀនពីអ្វីខ្លះ?

ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយរៀនអំពីជំនាញជីវិត ការអប់រំជីវិតគ្រួសារ ព្រមទាំងប្រធានបទផ្សេងៗ ដែលមិនកំណត់ត្រឹមតែក្រុមគ្រួសារ និងទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែមានជាច្រើនដូចជា ការគោរព ការយល់ព្រម ការយល់ដឹងពីរាងកាយ ការយល់ដឹងពីភាពពេញវ័យ និងការមករដូវ ការពន្យាកំណើត និងការមានផ្ទៃពោះ និងការឆ្លងមេរោគផ្លូវភេទ រួមទាំងមេរោគអេដស៍ផងដែរ។

3).៣). ហេតុអ្វីបានជាមានសារៈសំខាន់ក្នុងការនិយាយជាមួយយុវជនអំពីផ្លូវភេទ និងសុខភាពផ្លូវភេទរបស់ពួកគេ?

ការអប់រំផ្លូវភេទ ផ្តល់ឱ្យកុមារ និងយុវវ័យ នូវចំណេះដឹង ជំនាញ អាកប្បកិរិយា និងតម្លៃ ដែលជួយពួកគេឱ្យការពារសុខភាពរបស់ពួកគេ អភិវឌ្ឍទំនាក់ទំនងសង្គម និងផ្លូវភេទប្រកបដោយការគោរព ធ្វើការជ្រើសរើសប្រកបដោយការទទួលខុសត្រូវ និងយល់ និងការពារសិទ្ធិរបស់អ្នកដទៃ។ 

ការស្រាវជ្រាវបង្ហាញថា ការអប់រំផ្លូវភេទនាំឱ្យមានការពន្យារពេលសកម្មភាពផ្លូវភេទ ការអនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព កាត់បន្ថយហានិភ័យនៃអំពើហិង្សា និងការរំលោភបំពាន និងការធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង។ ការវិនិយោគលើការអប់រំផ្លូវភេទផ្តល់សិទ្ធិអំណាចដល់យុវជនឱ្យក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ និងមានទំនួលខុសត្រូវ។

៤). តើការអប់រំផ្លូវភេទគួរចាប់ផ្តើមនៅពេលណា?

កុមារ និងក្មេងជំទង់សមនឹងទទួលបានការអប់រំសមស្របតាមអាយុ យល់ដឹងអំពីខ្លួនគេ និងអ្វីៗនៅជុំវិញខ្លួន។ ការអប់រំធ្វើឡើងចាប់តាំងពីអាយុ 5 ឆ្នាំ គឺមានសារៈសំខាន់សម្រាប់សុខភាព និងសុខុមាលភាពរបស់ពួកគេ។ រីឯការអប់រំផ្លូវភេទ អាចចាប់ផ្តើមមុនតាំងតែពីមុនអាយុ 5 ឆ្នាំនៅផ្ទះ និងក្រុមគ្រួសារ ជាមួយអ្នកថែទាំដែលអាចទុកចិត្តបាន។ ការអប់រំផ្លូវភេទគឺជាដំណើរការដែលត្រូវធ្វើឡើងពេញមួយជីវិត សមស្របទៅតាមអាយុនីមួយៗ និងទិដ្ឋភាពផ្សេងៗគ្នា។

សម្រាប់អ្នកសិក្សាវ័យក្មេង ការអប់រំផ្លូវភេទមិនគ្រាន់តែអំពីភេទប៉ុណ្ណោះទេ។ វាជួយពួកគេឱ្យយល់ពីរាងកាយ អារម្មណ៍ និងទំនាក់ទំនងរបស់ពួកគេ។ វាក៏បង្រៀនអំពីការសម្រេចចិត្ត ការយល់ព្រម និងរបៀបឆ្លើយតបទៅនឹងអំពើហិង្សា ការគំរាមកំហែង ឬការរំលោភបំពានផងដែរ។ ការរៀនសូត្រដំបូងនេះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងដែលមានសុខភាពល្អពេញមួយជីវិតរបស់ពួកគេ។

៥). តើអ្នកណាគួរចូលរួមក្នុងការផ្តល់ការអប់រំផ្លូវភេទ?

មនុស្សជាច្រើនមានតួនាទីក្នុងការបង្រៀនយុវវ័យអំពីសុខភាពផ្លូវភេទ និងសុខភាពបន្តពូជរបស់ពួកគេ មិនថាក្នុងការអប់រំផ្លូវការ នៅផ្ទះ ឬក្នុងកន្លែងក្រៅផ្លូវការផ្សេងទៀត។ តាមឧត្ដមគតិ ការអប់រំត្រឹមត្រូវ និងស៊ីសង្វាក់គ្នាលើប្រធានបទទាំងនេះ គួរតែត្រូវបានផ្តល់ពីប្រភពជាច្រើន។ នេះរាប់បញ្ចូលទាំងឪពុកម្តាយ និងសមាជិកគ្រួសារ ប៉ុន្តែក៏មានគ្រូបង្រៀនផងដែរ ដែលអាចជួយធានាថា យុវវ័យមានលទ្ធភាពទទួលបានព័ត៌មានវិទ្យាសាស្រ្ត ត្រឹមត្រូវ និងគាំទ្រពួកគេក្នុងការកសាងជំនាញសំខាន់ៗ។ លើសពីនេះ ការអប់រំផ្លូវភេទ អាចត្រូវបានផ្តល់ជូននៅក្រៅសាលា ដូចជាតាមរយៈបុគ្គលិកសង្គមដែលបានទទួលការបណ្តុះបណ្តាល និងអ្នកប្រឹក្សាដែលធ្វើការជាមួយមនុស្សវ័យក្មេង។ 

៦).តើការអប់រំផ្លូវភេទជួយជំរុញឲ្យយុវវ័យឆាប់មានសកម្មភាពផ្លូវភេទ ឬប្រព្រឹត្តផ្លូវភេទាំងប្រថុយប្រថានដែរ ឬទេ?

ទេ មិនមែនបែបនេះទេ។ តែផ្ទុយទៅវិញ កម្មវិធីអប់រំផ្លូវភេទដែលបានរៀបចំឡើង និងផ្សព្វផ្សាយត្រឹមត្រូវ គឺជួយឲ្យយុវវ័យពន្យារការចាប់ផ្តើមនៃសកម្មភាពផ្លូវភេទ ចេះធ្វើការសម្រេចចិត្ត ត្រឹមត្រូវជាវិជ្ជមានជុំវិញសុខភាពផ្លូវភេទ ឬ អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាព។ នេះគឺដោយសារតែពួកគេត្រូវបានយល់ដំណឹងកាន់តែប្រសើរឡើងអំពីបញ្ហាផ្លូវភេទ ទំនាក់ទំនងផ្លូវភេទ និងសិទ្ធិរបស់ពួកគេ។

៧). តើការអប់រំផ្លូវភេទជំរុញឱ្យសម្រេចកាមដោយខ្លួនឯងដែរ ឬទេ?

ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE) មិនលើកកម្ពស់ការសម្រេចកាមដោយខ្លួនឯងទេ។ ទោះបីជាយ៉ាងណាក៏ដោយ គេទទួលស្គាល់ថា តាមធម្មជាតិ កុមារ ឬយុវវ័យអាចរកឃើញពីទំនោររាងកាយរបស់ពួកគេនៅវ័យក្មេង តាមរយៈការមើលឃើញ និងការប៉ះ។ នេះគ្រាន់តែជាការសង្កេតប៉ុណ្ណោះ មិនមែនជាការណែនាំឲ្យប្រពឹត្តបែបនេះទេ។

គោលបំណងនៃ ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE) គឺដើម្បីផ្តល់នូវព័ត៌មានត្រឹមត្រូវ និងសមស្របតាមអាយុអំពីបញ្ហាភេទដល់យុវជន។ នេះរួមបញ្ចូលទាំងការកែតម្រូនូវទស្សនៈយល់ច្រឡំផ្សេងៗ ដែលបង្កគ្រោះថ្នាក់ ដូចជាជំនឿដែលថាការសម្រេចកាមដោយខ្លួនមានផលប៉ះពាល់ដល់សុខភាព។ លើសពីនេះ CSE បង្រៀនកុមារអំពីរាងកាយ ព្រំដែន និងភាពឯកជនរបស់ពួកគេ ដែលគួរយល់ដឹង និងចេះគោរព។

៨). តើការអប់រំផ្លូវភេទប៉ះពាល់ដល់ទំនាក់ទំនងយេនឌ័រយ៉ាងដូចម្តេច?

  • •បទដ្ឋានយេនឌ័រមិនស្មើភាពគ្នាតាំងបីចាប់ផ្តើមដំបូង ហើយមានផលប៉ះពាល់អវិជ្ជមានលើភេទទាំងពីរ ដោយមានក្មេងស្រីជិត 1 នាក់ក្នុងចំណោម 5 នាក់ ទទួលរងនូវការរំលោភបំពានផ្លូវភេទលើកុមារនៅទូទាំងពិភពលោក។
  • • ការស្រាវជ្រាវបង្ហាញថា ការអប់រំអាចជួយដោះស្រាយបញ្ហាប្រឈម និងផ្លាស់ប្តូរបទដ្ឋានគ្រោះថ្នាក់ទាំងនេះ ដែលនាំឱ្យមានផលប៉ះពាល់ជាវិជ្ជមានលើទំនាក់ទំនងយេនឌ័រ។
  • • ដោយទទួលស្គាល់នេះ អង្គការសហប្រជាជាតិផ្តល់អនុសាសន៍ឱ្យបង្រៀនយុវជនអំពីទំនាក់ទំនងយេនឌ័រ សមភាព វិសមភាព និងអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងកម្មវិធីអប់រំផ្លូវភេទ។

 

៩). តើការអប់រំផ្លូវភេទអាចទប់ស្កាត់ការរំលោភបំពានផ្លូវភេទដោយរបៀបណា?

ការអប់រំផ្លូវភេទផ្តល់អំណាចដល់យុវជនក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទដោយ៖

  • ការអប់រំផ្លូវភេទផ្តល់អំណាចដល់យុវជនក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទដោយ៖• បង្រៀនពួកគេអំពីសិទ្ធិរបស់ពួកគេ៖ ចំណេះដឹងនេះជួយពួកគេឱ្យទទួលស្គាល់ និងទប់ទល់នឹងអាកប្បកិរិយាមិនសមរម្យ។
  • • ការបែងចែកខុសពីត្រូវ៖កុមាររៀនសម្គាល់ការសម្លុត និងអំពើហិង្សាជាអាកប្បកិរិយាមិនអាចទទួលយកបាន។
  • • ការយល់ដឹងពីការយល់ព្រម និងព្រំដែន៖ ក្មេងជំទង់រៀនអំពីការយល់ព្រមដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងដែលមានសុខភាពល្អ។
  • • ផ្តល់អំណាចឱ្យពួកគេធ្វើសកម្មភាព៖ពួកគេត្រូវបានបង្រៀនពីរបៀបប្រតិកម្មចំពោះការរំលោភបំពាន បញ្ឈប់វា និងស្វែងរកជំនួយ។

តាមរយៈការផ្តល់ចំណេះដឹង និងជំនាញដល់យុវជន ការអប់រំផ្លូវភេទកាត់បន្ថយភាពងាយរងគ្រោះក្នុងការរំលោភបំពាន និងផ្តល់សិទ្ធិអំណាចដល់ពួកគេដើម្បីការពារខ្លួន។

១០). តើអ្វីទៅជាផលប៉ះពាល់នៃកម្មវិធីផ្តោតលើការតមការរួមភេទ?

ប្រៀបធៀបផលប៉ះពាល់នៃកម្មវិធីផ្តោតលើតមមិនរួមភេទ និងការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE)

កម្មវិធីផ្តោតលើការតមការរួមភេទតែមួយ៖

  • • មិនសូវមានប្រសិទ្ធភាពក្នុងការទប់ស្កាត់សកម្មភាពផ្លូវភេទដំបូងទេ និងព្រមទាំងមានអាកប្បកិរិយាប្រថុយប្រថាន។
  • • អាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវភេទ និងបន្តពូជរបស់យុវវ័យ។

ការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE)៖

  • • រៀបចំយុវវ័យឲ្យយល់ដឹងពីទំនាក់ទំនងជិតស្និទ្ធ ដែលកើតមាន រួមទាំងសកម្មភាពផ្លូវភេទផងដែរ
  • • ឲ្យយល់ដឹងពីទំនាក់ទំនង នៃសកម្មភាពផ្លូវភេទនៅពេលក្រោយ
  • • កាត់បន្ថយអាកប្បកិរិយាប្រថុយប្រថានផ្លូវភេទ និងការឆ្លងជំងឺកាមរោគ
  • • យល់ដឹង និងបង្កើនការប្រើប្រាស់ថ្នាំពន្យារកំណើត។

ជារួមការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយ (CSE) គឺផ្តល់នូវវិធីសាស្រ្តដ៏មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយជាងមុនចំពោះការអប់រំសុខភាពផ្លូវភេទ ជាជាងកម្មវិធីសម្រាប់តែការតមការរួមភេទតែមួយ។

ប្រភព៖ កម្រងសំណួរចម្លើយមានញឹកញាប់អំពីការអប់រំផ្លូវភេទគ្រប់ជ្រុងជ្រោយនេះត្រូវបានដកស្រង់ចេញពីគេហទំព័របស់អង្គការសុខភាពពិភពលោក តាមរយៈតណខាងក្រោមនេះ https://www.who.int/news-room/questions-and-answers/item/comprehensive-sexuality-education  https://www.who.int/news-room/questions-and-answers/item/comprehensive-sexuality-education

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *